ត្រឡប់ក្រោយ

លោក​ ហ៊ុន សែន អះ​អាងប្រាប់​ចិន​ថាបក្ស​ខ្លួន​នឹង​ជាប់​ឆ្នោត​ទៀត

 

- - - - - - - - - - - - - - - -

 

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន បាន​អះ​អាង​ប្រាប់​ប្រទេស​ចិន​ថា​គណបក្ស​ប្រជាជននឹង​ជាប់​ឆ្នោត​បន្ត​ទៀត​ ​នាពេល​ខាងមុខ ដោយ​ថា​សមា​ជិក​បក្ស​ខ្លួនដែលមានស្រាប់នឹងអាច​បន្តគាំទ្រ​​។ក្នុងសេចក្តី​ថ្លែង​ការណ៍ចុះ​ថ្ងៃ​ទី​២៨ មេសា ដែល​វី​អូ​ឌី​ទើប​ទទួលបាន ក្រសួង​ការ​បរទេសបាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​មួយ​រវាងមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និងទី​ប្រឹក្សា​រដ្ឋ​ចិនកាលពី​ថ្ងៃ​ទី​២៧ មេសាកន្លងទៅ​ លោក​នាយក​​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អះ​អាង​ប្រាប់​ប្រទេស​ចិន​ថា ​អាច​បន្ត​ដឹកនាំ​រដ្ឋ​ទៀត។ កា​រអះ​អាង​នេះ​ដោយ​​លោក​លើ​ក​ឡើង​ថា​​ចំនួន​​សមាជិក​បក្សប្រជាជន​​សព្វថ្ងៃ​ បូក​រួម​ជា​មួយ​ក្រុម​គ្រួសារ​ពួកគេ​ទៀត​នោះ​ គឺ​អាច​បន្ត​ឲ្យ​គណបក្ស​ប្រជា​ជន​ឈ្នះ​ឆ្នោត​​។លោក​ថ្លែង​ថា៖ «បើ​គិតពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ចំនួន​ដែលមាន បើសិនជា​សមាជិក​​ម្នាក់​បោះឆ្នោត​បាន​មួយ​សំឡេង​ ហើយ​បូក​ជាមួយ​សំឡេង​របស់​សមា​ជិ​ក​ក្រុមគ្រួសារ​ទៀត​នោះ​គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​»។

- - - - - - - - - - - - - - - -

 

ប្រភព៖VOD

https://goo.gl/JBgAAZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា