- - - - - - - - - - - - - - - -
លោក កឹម សុខា បានសុំឲ្យអ្នកគាំទ្រឧបត្ថម្ភថវិកាសរុបចំនួន២០ម៉ឺនដុល្លារដើម្បីចំណាយទៅលើអ្នកសង្កេតការណ៍បោះឆ្នោតជាង៤ម៉ឺននាក់ ដែលត្រូវសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសក្នុងអំឡុងការបោះឆ្នោតថ្ងៃទី៤ មិថុនា។ លោក កឹម សុខា មេ ក៏បានអះអាងផងដែរថា អ្នកនយោបាយបរទេសលែងសួរលោកអំពីលទ្ធភាពនៃការចាញ់ឆ្នោតទៀតហើយប៉ុន្តែផ្ទុយទៅវិញសួរលោកអំពីផែនការរបស់លោកសម្រាប់ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ៖ “...ពួកគេសួរយើង នៅពេលយើងឈ្នះតើយើងនឹងធ្វើអ្វី? ពួកគេចង់ដឹងអំពីកម្មវិធីនយោបាយរបស់យើង...កម្មវិធីនយោបាយអន្តរជាតិអ្វីខ្លះ?...កម្មវិធីនយោបាយសេដ្ឋកិច្ចអ្វីខ្លះ?វាមានន័យថាប្រហែលជាពួកគេឃើញថា យើងនឹងដឹកនាំប្រទេសនាពេលឆាប់ៗខាងមុខ...”។
យ៉ាងណាក្ដីអ្នកនាំពាក្យពីគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រាលចោលការអះអាងរបស់លោក កឹម សុខា ដោយចាត់ទុកវាថាជាការអួតខុសការពិត៕
- - - - - - - - - - - - - - - -
ប្រភព៖រស្មីកម្ពុជា