អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែង នូវការខកចិត្ត ចំពោះសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ដែលបាននិយាយយោង ជាពិសេសដល់ការសម្រេចរបស់តុលាកាកម្ពុជាក្នុងការពន្យារយៈពេលឃុំឃាំង ជនត្រូវចោទ ដែលនេះជាកិច្ចការផ្ទៃក្នុងទាំងស្រុងរបស់កម្ពុជា។ បើតាមសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងកសរបរទេស បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ខាងលើនេះ ជាការរំលោភបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត មាត្រា៤១ (១) ដែលចែងថា រាល់បេសកកម្មការទូតទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។
- - - - - - - - - - - - - - - -