លោក ផៃ ស៊ីផាន គាំទ្រចំពោះចំណាត់ការរបស់តុលាការ ដែលបន្តឃុំ លោក នី ចរិយា ចំនួន៦ខែបន្ថែមទៀត។ លោក យល់ថា ការបន្តឃុំលោក នី ចរិយា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងមតិនៅលើគណនីហ្វេសប៊ុក ជុំវិញការបន្តឃុំលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកំពុងតែជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ។ តាមរយៈសារនៅលើគណនីហ្វេសប៊ុក លោក ផៃ ស៊ីផាន បានលើកឡើងថា ការបន្តឃុំលោក នី ចរិយា ចំនួន៦ខែទៀត គឺជានីតិវិធីនិងជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមិនមានស្ថាប័នណាមួយ អាចលូកដៃចូល បានឡើយ។