បក្សកាន់អំណាចសង្ឃឹមយ៉ាងមុតមាំថានឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
- - - - - - - - - - - - - - - -
(ភ្នំពេញ) ៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ គណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាចដឹកនាំប្រទេសនាពេលសព្វថ្ងៃ បានបង្ហាញក្ដីសង្ឃឹមរបស់ខ្លួនយ៉ាងមុតមាំថាខ្លួននៅតែឈ្នះសម្រាប់ការបោះឆ្នោតនៅអាណត្តិនេះ។ អ្នកនាំពាក្យប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមទៅកាន់អ្នកសារព័ត៌មានថ្ងៃទី៤ ខែឧសភាថា គណបក្សប្រជាជនកម្ពុជា មានអីត្រូវចាញ់? គណបក្សសង្គ្រោះជាតិមានអីត្រូវឈ្នះ ?
លោកបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង៥លាននាក់។សមាជិកសមាជិកាដែលបានទៅចុះឈ្មោះបោះឆ្នោតមានចំនួន៦៨ភាគរយ នៃចំនួនចុះឈ្មោះបោះឆ្នោតសរុបមានចំនួន៧,៨លាននាក់ ។ ដូច្នេះគ្រាន់តែអ្នកបានចុះឈ្មោះរួចគឺមានចំនួនលើសពី៥០ ភាគរយនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទៅហើយ។ ចុះទំរាំបូកអ្នកមកសុំរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូហែររៀងរាល់ថ្ងៃនោះ គឺគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពឈ្នះឆ្នោតដោយស្វ័យប្រវត្តិមិនបាច់សង្ស័យឡើយ។”
- - - - - - - - - - - - - - - -
ប្រភព៖រស្មីកម្ពុជា
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា