- - - - - - - - - - - - - - - -
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា អាជ្ញាធរមិនឲ្យឃោសនា រកសំឡេងឆ្នោតនៅ តាមបណ្តាផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ គឺជាការរំលោភសិទ្ធិគណបក្ស នយោបាយ។យ។ លោក ពេជ្រ ស្រស់ បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ថា “ការហាម ឃាត់នេះ គឺជាការរំលោភបំពានសិទ្ធិទៅដល់គណបក្ស នយោបាយដែលគេមានសិទ្ធិធ្វើនយោបាយនៅស្រុកខ្មែរ អ្វីដែលសំខាន់ៗគឺស្របច្បាប់នៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា ទោះបីជាសាលារាជធានីអះអាងថា ហាមឃាត់នេះ ដើម្បីបញ្ជៀសការកកស្ទះក៏ដោយ ប៉ុន្តែ សាលារាធានីភ្នំពេញមានសមត្ថកិច្ចក្នុងការសម្រួលចរាចរណ៍ទៅដល់គណបក្សនយោបាយ។
- - - - - - - - - - - - - - - -