ត្រឡប់ក្រោយ

គ.ជ.បនឹងពិចារណាសំណើ សាលារាជធានី ដែលមិនឲ្យឃោសនា បោះឆ្នោតលើផ្លូវមួយចំនួន

 

- - - - - - - - - - - - - - - -

 

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំ លើសំណើរបស់ សាលារាជធានីភ្នំពេញ ដែលហាមឃាត់ មិនឲ្យមានការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ អាជ្ញាធរភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ បានហាមឃាត់មិនឲ្យ ឃោសនាបោះឆ្នោត នៅតាមវិថីសំខាន់ៗ ក្នុងរាជធានី តាមរយៈលិខិតមួយច្បាប់ ផ្ញើទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ។ លោក ហង្ស ពុទ្ធា  អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.បនឹងប្រជុំលើករណីនេះ នៅពេលដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រាជធានីភ្នំពេញបញ្ជូនមក ។ លោកបន្តថា “ទាល់តែបានលិខិត ហ្នឹងសិន ចាំពិចារណា” ។

- - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/NcB424

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា