EU៖ ពលរដ្ឋទៅបោះឆ្នោត គួរតែគ្មានការភ័យខ្លាច
- - - - - - - - - - - - - - - -
ភ្នំពេញ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា (EU) បានថ្លែងថា ប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ គួរតែគ្មានការភ័យខ្លាច និងព្រួយបារម្ភនោះទេ។ ក្នុងពិធីប្រារព្ធខួប២០ឆ្នាំ នៃទំនាក់ទំនងរវាង កម្ពុជា- EU នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧លោក George Edgar បានថ្លែងតាមរយៈអ្នកបកប្រែថា “អ្នកដែលទៅបោះឆ្នោតទាំងអស់ គួរតែអាចមានលទ្ធភាពបោះឆ្នោត ដោយធូរចិត្ត និងបោះឆ្នោតដោយសេរី ដោយគ្មានការភ័យខ្លាច”។ លោកថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ EU បានធ្វើការងារយ៉ាងជិតស្និត ជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក្នុងនោះ ស្ថានរៀបចំការបោះឆ្នោតមួយនេះ បានធ្វើការងារយ៉ាងល្អ ទាក់ទងទៅនឹងដំណើរការ នៃការចុះឈ្មោះនាពេលកន្លងមក។ ទាក់ទងទៅនឹងការពង្រាយកំលាំងកំលាំងជាង៥ម៉ឺននាក់ ក្នុងអំឡុងពេលឃោសនា និងការបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនោះ លោក George Edgar ថា លោកមិនបានចាប់អារម្មណ៍នោះទេ៕
- - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា