លោក ហង្ស ពុទ្ធា អ្នកនំាពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ គ.ជ.ប នឹងចំណាយថវិកាចំនួន ៧៥ម៉ឺនដុល្លារ សម្រាប់ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់ដំណើរការបោះឆ្នោត។ លោក ហង្ស ពុទ្ធា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយតំណាងឯកអគ្គរាជទូតជប៉ុន សហគមន៍អឺរ៉ុប (EU) និងស្ថានទូតអាមេរិក កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ថា «គ.ជ.បនឹងចំណាយថវិកា៧៥ម៉ឺដុល្លារ លើការទិញទឹកខ្មៅ សម្រាប់ប្រើប្រាស់ការបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ »។
ប្រភព៖សារព័ត៌មានដើមអម្ពិល