ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី៖សម័យកាល គណបក្សប្រជាជន ដឹកនាំប្រទេស ពុំយកពន្ធដីស្រែសូម្បីតែ១កាក់

នៅព្រឹកថ្ងៃទី៩ ឧសភានេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធអគារសាលាខេត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខេត្តត្បូងឃ្មុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា "ប្រវត្តិអតីតកាលរបស់កម្ពុជា មិនដែលមានជំនាន់ណា មិនយកពន្ធដីស្រែ ពីប្រជាពលរដ្ឋនោះទេ អ្នកដែលមានវ័យចំណាស់ សុទ្ធតែបានដឹងហើយ រឿងភូមិតិរច្ឆាន នៅខេត្តកំពង់ឆ្នាំង ដែលប្រជាកសិករបង្ខំចិត្ត ត្រូវកាប់បារាំងឲ្យងាប់ ឈ្មោះប៉ាដេស ដោយសារអី ធ្វើស្រូវមិនបានហើយ ទៅទារពន្ធទៀត ប៉ុន្តែក្នុងរយៈជាង ៣៨ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជន មិនបានយកពន្ធដីស្រែ មួយកាក មួយសេនណា ពីសំណាក់ប្រជាពលរដ្ឋ" ។ ប្រភព៖សារព័ត៌មានដើមអម្ពិល https://goo.gl/PEyy7d

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា