នាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃ៩ ឧសភា មានប្រសាសន៍ថា គណបក្សរបស់លោក បានដឹកនាំប្រទេសចាប់តាំងពីកម្ពុជាងើបពីរបបខ្មែរក្រហម នឹងនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។លោកថា៖ «អ្នកកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន អ្នកមានសេរីភាពគ្រប់បែបយ៉ាង អ្នកមានកំហុសទទួលទោសតាមច្បាប់ អ្នកគ្មានកំហុស គឺគ្មានការទទួលនូវទណ្ណកម្មណាមួយទេ។ ដូច្នេះសង្ឃឹមថា ប៉ុន្មានថ្ងៃទៀត ការបោះឆ្នោតនឹងមកដល់ប្រជាពលរដ្ឋនឹងធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់។ យើង បានរួមសុខរួមទុក្ខជាមួយគ្នា តាំងពីការលំបាក ស៊ីអត់ ស៊ីឃ្លាន ជាមួយគ្នារហូតមកដល់ពេលនេះ! តើយើងគួរបោះបង់ចោលនូវសមិទ្ធិផល ដែលយើងបានរួមគ្នា កសាងហើយ យើងសង្ឃឹមទៅលើការសន្យាមួយ ដែលនឹងផ្តល់ចម្លើយបមកវិញគឺសង្គ្រាម។ ខ្ញុំបាន ឮហើយ អ្នកខ្លះ ថាខ្ញុំភ័យ តែខ្ញុំសុំនិយាយត្រលប់ទៅវិញទៅអាសែន អត់ភ័យទេសុំទោស!»។
ប្រភព៖VOD