លោក យឹម សុវណ្ណ អ្នកនំាពាក្យ និងតំណាងគណបក្សសង្រ្គោះជាតិ ថ្លែងក្នុងកម្មវិធីតុមូលរបស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីពេលថ្មីនេះថា ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គណបក្សបានលើកពីប្រធានបទទី៣ ស្តីពី យន្តការអភិវឌ្ឍ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ប្រធានបទទាំង៣នោះរួមមាន៖ ទី១-ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ-សង្កាត់ , ទី២-ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រក្នុងឃុំ-សង្កាត់ និងទី៣- ការពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់ការយល់ ដឹងអំពីសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងឃុំ-សង្កាត់ ។
ប្រភព៖ https://goo.gl/zoh9fB