កាលពីទី១០ ខែឧសភាម្សិលមិញស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាបានទទួលស្គាល់ថា ខ្លួនបានបង់ប្រាក់ជិត៨០០.០០០ដុល្លាររួចហើយសម្រាប់ទឹកថ្នាំលុបមិនជ្រះ ដែលការធ្វើតេស្ត ដោយខ្លួនឯងផ្ទាល់បង្ហាញថា អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ ជាបញ្ហាដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបចាត់ទុកថាជា “បញ្ហាធំ” ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា។ គ.ជ.ប.បន្ទាប់មកបានបញ្ជូនទឹកថ្នាំគំរូត្រឡប់ ទៅក្រុមហ៊ុន Mysore Paints and Varnish Limited វិញ ហើយបានជូនដំណឹងអំពីបញ្ហានេះ ខណៈអ្នកជំនាញខាងបោះឆ្នោតមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានផ្តល់យោបល់ឲ្យគណៈកម្មាធិការនេះស្នើសុំគំរូថ្មីពីក្រុមហ៊ុនផ្សេងៗ។
ប្រភព៖ http://www.cambodiadailykhmer.com/37437