គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឲ្យបណ្ដាគណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការលើកស្លាកសញ្ញាគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយឈរលើគោលការណ៍ស្មើភាព និងលំដាប់មុនក្រោយ។
សេចក្ដីណែនាំរបស់គជប បានបញ្ជាក់ថា ការលើកស្លាកសញ្ញាគណបក្សនយោបាយនៅទីកន្លែងសាធារណៈ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ត្រូវមានការសម្របសម្រួលជាមួយអាជ្ញាធរដែនដី ។ ហើយការលើកស្លាកសញ្ញាគណបក្សនយោបាយនៅលំនៅឋានឯកជន ឫកន្លែងឯកជន ត្រូវមានការយល់ព្រមពីម្ចាស់កន្លែងនោះ។