ត្រឡប់ក្រោយ

លោកឃួង ស្រេង ស្នើឲ្យសមាជិក និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា គោរពបទបញ្ជារបស់ គ.ជ.ប. ក្នុងការឃោសនា បោះឆ្នោត

 

 

ប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ និងជាអភិបាលរង រាជធានីភ្នំពេញ លោកឃួង ស្រេង បាន ស្នើឲ្យឃោសនិក ដែលជាសមាជិកគណបក្ស ប្រជាជនកម្ពុជាទាំងអស់ គោរពនូវលក្ខខណ្ឌ និងបទបញ្ជា ទាំងឡាយដែលគ.ជ.ប.បានដាក់ឲ្យអនុវត្តចៀសវាង ការប៉ះទង្គិចគ្នាដោយពាក្យសំដី ឬកាយវិកាណាមួយ ដែលផ្ទុយពីការណែនាំ។លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស ប្រជាជនកម្ពុជា សង្កាត់គោករការខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ ថា ប្រធានសាខា បក្សគ្រប់ ផ្នែកទាំងអស់នៅមូលដ្ឋាន  ត្រូវត្រៀមលក្ខណៈសម្បត្តិអោយបានចប់សព្វគ្រប់ ដើម្បីធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ 

ប្រភព៖ដើមអម្ពិល

https://goo.gl/nuuI4d

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា