គណបក្សប្រឆាំងបានចាត់ទុកការរៀបចំការបោះឆ្នោតនៅក្នុងអាណត្តិនេះថា នៅពុំទាន់មានយុត្តិធម៌ពេញលេញសម្រាប់
ខ្លួននៅ ឡើយទេ ដោយសារតែនៅតែស្ថិតក្រោមការគម្រាមកំហែងដដែល ។ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យផង លោក យឹម សុវណ្ណ បានថ្លែងឲ្យដឹងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ ថា
មូលហេ តុដែលលោកចាត់ទុកថា មិនទាន់មានយុត្តិធម៌សម្រាប់គណបក្សរបស់លោកនៅឡើយ ដោយសារតែមន្រ្តីរបស់
លោកមិនងាយ គេចផុតពីការគម្រាមកំហែងនានាពីសំណាក់អ្នកមានអំណាចនៅកម្ពុជា នៅពេលណាដែលថ្នាក់ដឹកនាំ
ឬក៏មន្រ្តីណាម្នាក់ហ៊ាន និយាយប៉ះពាល់តែបន្តិចបន្តួច និងគម្រាមចាប់ដាក់គុក ។ លោកបន្តថា សកម្មភាពគម្រាមកំហែងទាំងឡាយណាក៏ដោយ ដែលធ្វើដាក់គណបក្សសង្រ្គោះជាតិ គឺជាការបង្ហាញយ៉ាងច្បាស់ថា មិនមានយុត្តិធម៌សម្រាប់ពួកលោកនៅឡើយទេចំពោះការបោះឆ្នោតនេះ ៖ « ការបោះឆ្នោតនេះនិយាយឱ្យមែនទែនទៅ អត់មានយុត្តិធម៌ទេ យើង
និយាយអីមិនបាន ចាប់ដាក់គុក គម្រាមកំហែង បំភិតបំភ័យសព្វបែបយ៉ាង » ។
ប្រភព៖VIM