គណបក្សសង្រ្គោះជាតិបានឱ្យដឹងថា មកទល់នឹងពេលនេះ មិនទាន់មានស្ថានីយ៍ទូរទស្សន៍ណាមួយ ដែលបានលក់ម៉ោងផ្សាយ មកអោយខ្លួន តាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀចបំការបោះឆ្នោតនោះទេ ។លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យផង បានថ្លែងឲ្យដឹងនៅនៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ឧសភា ឆ្នាំ២០១៧ ថា គណបក្ស
សង្រ្គោះជាតិរបស់លោកចង់ទិញម៉ោងផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ ដើម្បីត្រៀមខ្លួនក្នុងការឃោសនារកសម្លេងឆ្នោត
ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ ប៉ុន្តែមកទល់នឹងពេលនេះ លោកអះអាងថា នៅពុំទាន់មានស្ថានីយ៍
ទូរទស្សន៍ក្នុងស្រុកណាមួយដែលហ៊ានលក់ឡើយ ទោះបីជាមានការអំពាវនាវពីសំណាក់ គជប ដែលជាស្ថាប័នរៀបចំ
ការបោះឆ្នោតក៏ដោយចុះ ៖ « មក ទល់នឹងពេលនេះ ទូរទស្សន៍ជាង១០ អត់មានមួយណាធ្វើតាម គជប មួយសោះ
៖ « ខ្ញុំថា អោយតែលក់ បាទអោយតែលក់ មិនទាន់សុំយោបល់ឯកឧត្ដមប្រធានទេ ទិញតែម្ដង » ។
ប្រភព៖VIM