ត្រឡប់ក្រោយ

គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអនុប្រធានម្ដងទៀតនៅសប្តាហ៍នេះ

 

គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានម្ដងទៀត បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លក្ខន្ដិកៈថ្មីរបស់គណបក្ស។មន្ត្រីជាន់ខ្ពស់​ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក​ ប៉ុល ហំម ឲ្យ ដឹងនៅថ្ងៃចន្ទនេះថា គណបក្សនេះនឹងបើកកិច្ចប្រជុំគណៈកម្មាធិការនាយកម្ដងទៀតនាថ្ងៃទី១៧ ខែឧសភានេះ ដើម្បីជ្រើសរើសអនុប្រធានបក្ស តបតាមការស្នើឡើងរបស់ក្រសួងមហាផ្ទៃ។​​លោកមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនាយកនេះគឺដើម្បីឲ្យមានភាពត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងលក្ខន្ដិកៈគណបក្ស។លោកថា៖ «និយាយមែនទែនផ្ទៃក្នុងយើង វាគ្មានស្អីទៀតទេ ព្រោះអនុម័តវាប៉ុន្មានដងរួចមកហើយ។​ ខ្ញុំមិនដឹងទេ ក្រសួងមហាផ្ទៃ ប៉ុន្ដែខ្ញុំមើលទៅ​ វាគ្មានអីដែលមិនច្បាស់ទៀតទេ ពីព្រោះវាច្បាស់ណាស់ទៅហើយ ពីព្រោះយើងចែងចំអញ្ចឹងម៉ងថា នៅពេលអត់មានអនុប្រធាន គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធាន»។

ប្រភព៖VOD

https://goo.gl/SgG59m

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា