លោក ទៀ បាញ់ បានថ្លៃងនៅខាងមុខមន្ដ្រីរាជការ និងពលរដ្ឋជាច្រើនរយនាក់បែបនេះ នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌលរដ្ឋបាល មន្ទីរ សាលាខេត្ដសៀមរាប កាលពីថ្ងៃអាទិត្យ៖ «អាហ្នឹងស្ដាប់ឲ្យច្បាស់នាំឲ្យមានការចលាចលឬយើងធ្វើសញ្ញានាំមកនូវភាពអសន្ដិសុខកើតឡើងទាំងរូបភាពណាក៏ដោយឡែក គឺមិនបណ្ដែតបណ្ដោយឲ្យធ្វើទៀតទេ ដើរជេរថា អានេះឲ្យចុះចេញ អានោះឲ្យរត់ សុំចុះចេញ ដូរចេញ ដូរដូរ អត់មានទៀតទេ ផែនការទាំងនេះ មិនអនុញ្ញាតទៀតទេ ព្រោះយើងបានចំណាយច្រើនហើយ»។ឧបនាយករដ្ឋមន្រ្ដីរូបនេះបានថ្លែងទៀតថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសឲ្យរួចផុតពីប្រល័យពូជសាសន៍ និងបានចំណាយថវិកាជាច្រើនទៅលើការអភិវឌ្ឍប្រទេសជាតិ ប៉ុន្ដែបែរជាមានពលរដ្ឋ ឬគណបក្សនយោបាយដែលលោកទំនងសំដៅលើបក្សប្រឆាំង មកប្រើពាក្យថា «ដូរ ដូរ»និងពាក្យថា «ហ៊ុន សែន អើយចុះចេញទៅ» ទៅវិញ។ លោកបន្ដថា លោកនឹងមិនឲ្យប្រើពាក្យនេះទៀតឡើយ។ លោកបន្ដថា«យើងបានមកដល់សពថ្ងៃនេះហើយបែជាមកណាណីពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ មិនទុកទេប្រាប់ឲ្យហើយគឺនិយាយគ្នាត្រង់ចឹងម៉ងថាម៉េចថាចុះរឿងពិតត្រូវនិយាយគ្នាចឹងមាត់ណាមាត់ហ្នឹងគឺហាមនិយាយដាច់ខាង»។
ប្រភព៖VOD