(ភ្នំពេញ)៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សប្រឆាំង សូមស្នើជាថ្មីម្តងទៀត ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ (គ.ជ.ប) ឱ្យពិចារណា ក្នុងការលុបបំរាម ដែលបានហាមមិនគណបក្ស នយោបាយឃោសនា នៅតាមដងផ្លូវ និងទីប្រជុំជនមួយចំនួន ក្នុងរាជធានីភ្នំពេញ។សំណើជាថ្មីរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយ រវាងតំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ និង តំណាង គ.ជ.ប ដឹកនាំដោយលោក សំ សូរិដា អគ្គលេខាធិការរង គ.ជ.ប នៅស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ។
ប្រភព៖Fresh news