លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា មិនអាចឲ្យជនណា ក្រុមណា ឬគណបក្សនយោបាយណាមួយ មកបំផ្លាញ សន្តិភាព បានជាដាច់ខាត។លោក សុខ ឥសាន បានថ្លែង តាមរយៈ តេឡេក្រាម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ថា ទោះបីជាជននោះ ក្រុមជនទាំងនោះ និងគណបក្សនយោបាយនោះ មានគោលនយោបាយ មានគំនិត អត្តនោម័ត និងមានមហិច្ចតា ពិសពុល យ៉ាងណាក៏ដោយ ក៏មិនអាច បណ្តែតបណ្តោយ បានជាដាច់ខាត។លោកថា “សន្តិភាព ទំរាំរកបានមកវិញគឺវាពិបាកណាស់ សុទ្ធតែឆ្លងកាត់ ការពុះពារ ការលំបាក រាប់មិនអស់ រហូតបូជាសាច់ស្រស់ ឈាមស្រស់ថែមទៀតផង និងប្រើយុទ្ធសាស្ត្រ យុទ្ធវិធីគ្រប់បែបយ៉ាង ទើបរកសន្តិភាពបាន”។
ប្រភព៖ដើមអម្ពិល