ត្រឡប់ក្រោយ

គ.ជ.ប នៅតែមិនអនុញ្ញាតឱ្យហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ប៉ុន្តែពិចារណាលើសំណើបក្សប្រឆាំង ចំពោះការចែកខិត្តបណ្ណ និងចាក់មេក្រូ

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

ប្រភព៖Fresh news

https://goo.gl/0PuIx3

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា