លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលប្រើប្រាស់ក្នុងពេល បោះឆ្នោតលក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ដើម្បីការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង ។ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ពេលទឹកថ្នាំពណ៌ខ្មៅ មកដល់កម្ពុជាហើយ នឹងយកទឹកថ្នាំនេះ ទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិសោធន៍ ពីគុណភាពទឹកថ្នាំ ថាតើមានគុណភាព ដូចមាននៅក្នុង លិខិតស្នាមដែរឬទេ ?លោកបន្តថា បើសិនជាក្នុងករណី យកទៅពិសោធន៍ហើយ ទឹកខ្មៅជ្រលក់ម្រាមដៃ គ្មានគុណភាពដូចមានចែង នៅក្នុងក្រដាស នោះទេ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
ប្រភព៖ដើមអម្ពិល