ត្រឡប់ក្រោយ

វិធានការ ៥ចំណុច ដែល គ.ជ.ប ធ្វើឡើង ដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់ បោះឆ្នោតបានតែម្តងនេះរួមមាន៖

 

ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ ​បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ​​ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ​ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។

ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។

ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យតាមដានពិនិត្យមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។

ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា