ត្រឡប់ក្រោយ

CNRP បារម្ភទឹកថ្នាំខ្មៅជ្រលក់ដៃ ពេលបោះឆ្នោត លាងជ្រះ ក្នុងរយៈពេល១០នាទី

 

 

គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហាញពីក្តីបារម្ភរបស់ខ្លួន ចំពោះទឹកថ្នាំខ្មៅជ្រលក់មា្រមដៃ សម្រាប់បំរើការបោះឆ្នោត លាងជ្រះក្នុងរយៈពេល១០នាទី ហើយអាចមានលួចបន្លំបោះឆ្នោត២ដង។លោក ម៉ន់ ផល្លា តំណាងគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយសម្រាករយៈពេលខ្លី ក្នុងសន្និសីទសារព័ត៌មាន បង្ហាញ ​និងសាកល្បង ទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះថា  “អ្នកបោះឆ្នោតដែលមានបំណងបន្លំ អាចមានវិធានការ ក្នុងរយៈពេល៣នាទីទៅ៥នាទី អាចលុបជ្រះ។ចឹងបើសិនជាការិយាល័យនៅជិតកន្លែងគាត់ ដែលមានបំណងបោះ២ដង គាត់អាចធ្វើបាន ដោយហេតុថាទឹកថ្នាំនេះ អាចលុបជ្រះ ក្នុងរយៈពេល១០នាទី ក្រោយពីជ្រលក់ហើយ”។

ប្រភព៖ដើមអម្ពិល

https://goo.gl/pGYLgC

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា