លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវ ឲ្យគណបក្សនយោបាយទាំងអស់ នៅកម្ពុជាត្រូវឃោសនារកសំឡេងឆ្នោត ដោយប្រើសារនយោបាយរបស់បក្ស ជៀសវាងប្រើពាក្យអសុរស និងការគំរាមកំហែងមកភាគីម្ខាងទៀត។ក្នុងកម្មវិធីសំណេះសំណាល រវាងថ្នាក់ដឹកនាំ និងបេក្ខជនស្តី្រនៃគណបក្សសង្រ្គោះជាតិ ឈរឈ្មោះបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី១៧ ឧសភាថា ការប្រកួតប្រជែង ផ្នែកនយោបាយនៅកម្ពុជាបច្ចុប្បន្ន ទទួលរងនូវការគំរាមកំហែង។ លោកជឿថា ការគំរាមកំហែងមកលើបក្ស សង្រ្គោះជាតិនេះ សូម្បីតែស្រ្តីក៏គេមិនអន់ឱនឲ្យដែរ។លោកថា ទោះបីជាមានការគំរាមកំហែង បំភិតបំភ័យយ៉ាងណាក៏ដោយ ក៏ត្រូវតែខិតខំប្រឹងប្រែងដណ្តើមយកជ័យជំនៈ ក្នុងការបោះឆ្នោតនាពេលខាងមុខឲ្យបាន។
ប្រភព៖ដើមអម្ពិល