ត្រឡប់ក្រោយ

ព្រះអ​ង្គ​ ប៊ុ​ត​ ​ប៊ុ​ន​តិ​ញ ​និ​ម​ន្ត​ដើ​រ​ទេ​ស​នាតា​ម​រោ​ង​បុ​ណ្យ​នៅ​អា​មេរិ​ក​ដើ​ម្បី​យក​​ប​ច្ច័​យ​ម​កជួ​យ​កា​រ​បោះ​ឆ្នោ​ត​នៅ​ក​ម្ពុ​ជា ​​​

 

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ និមន្តដើរទេសនាតាមរោងបុណ្យនានានៅ
សហរដ្ឋ អាមេរិក ដើម្បីយកបច្ច័យសម្រាប់មកជួយការបោះឆ្នោតនៅកម្ពុជា តាមរយៈការដាក់អ្នកសង្កេតការណ៍ឯករាជ្យ
នៅទូទាំងប្រទេស ដើម្បីឃ្លាំមើលការបោះឆ្នោត ។ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានថេរដីការឱ្យដឹងថា ថវិកាដែលព្រះអង្គគ្រោងនឹងជួយដល់ដំណើរការស៊ើបអង្កេតការណ៍បោះឆ្នោត ដើម្បីឱ្យមានតម្លាភាពនេះ មានចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ថវិកា
ទាំងនេះ គឺប្រមូលបានពីប្រជាពលរដ្ឋខ្មែរដែលរស់នៅឯសហរដ្ឋអាមេរិកតាមបណ្ដារដ្ឋមួយ ចំនួនដែលព្រះអង្គនិមន្ត
ទៅ ។ក្នុងចំនួនថវិកាទាំង៣ម៉ឺនដុល្លារ ដែលព្រះអង្គគ្រោងនឹងចំណាយជួយដល់ដំណើរការបោះឆ្នោតនេះ នឹងត្រូវបែកចែកជាពីរចំណែក ។ ទី១ ថវិកា១ម៉ឺន៥ពាន់ដុល្លារ និងត្រូវប្រគល់ជូនទៅខាងបន្ទប់ស្ថានការណ៍សម្រាប់ការ បោះឆ្នោតឆ្នាំ២០១៧ និង១ម៉ឺន៥ពាន់ដុល្លារទៀត សម្រាប់ធ្វើការបែកចែកនៅក្នុងអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ( BPO ) 
ដែលអង្គការនេះ ដឹកនាំដោយព្រះអង្គផ្ទាល់ ។

ប្រភព៖VIM

https://goo.gl/ip1zmz

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា