គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៨៖៤០នាទី បាននឹងកំពុងរៀបចំកម្មវិធីសិក្ខាសាលា សម្រាប់អ្នកព័ត៌មាន នៅសណ្ឋាគារកាំបូឌីយ៉ាណា។សូមបញ្ជាក់ថា សិក្ខាសាលាដែលរៀបចំនេះស្ដីពី ,ទី១- ការផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ,ទី២-ការផ្សាយព័ត៌មាន១ថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ,ទី៣- ការដោះស្រាយបណ្ដឹងទាក់ទង ការឃោសនា បោះឆ្នោត និងការបោះឆ្នោត៕