លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់ពលរដ្ឋថា បើចង់ទុកធ្មេញហូបបាយនោះ បោះឆ្នោតឲ្យគណបក្សខ្លួន តែបើចង់ត្រូវគេវាយបាក់ធ្មេញ បោះឆ្នោតឲ្យគណបក្សដទៃ។ ការលើកឡើងរបស់លោក កឹម សុខា នេះ គឺឆ្លើយតបនឹងសារព្រមានវាយបាក់ធ្មេញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដែលបាននិយាយថា «ដាក់ឲ្យបែកធ្មេញ» បើសិននៅតែមានការតវ៉ា មិនព្រមទទួលយកលទ្ធផលបោះឆ្នោតនៅអណត្តិក្រោយទៀត។
ប្រភព៖សារព័ត៌មានថ្មីៗ