ត្រឡប់ក្រោយ

លោក សុខ ឥសាន ៖ អ្នកប្រើពាក្យដូរ មិនដូរ និងហ៊ុន សែន អើយ ចុះចេញទៅ នឹងទទួលខុសត្រូវមុខច្បាប់

 

សម្រាប់ការបោះឆ្នោតលើកនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថាគ្មានទេពាក្យ « ដូរ មិនដូរ និង ហ៊ុន សែន អើយចុះចេញទៅ »  ហើយបើមានឭពាក្យអស់ទាំងនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភា ថា ឆ្លងកាត់ការបោះឆ្នោតសកល ឆ្នាំ២០១៣ ​មានបាតុភាពអសកម្មជាច្រើន បានកើតឡើង ឈានពីទាបទៅខ្ពស់ ពីខ្សោយទៅខ្លាំង ពីអហិង្សា ទៅហិង្សា រហូតដល់ទៅមាត់ទ្វារ នៃបដិវត្តន៍ពណ៌ទៀតផង ។លោកបញ្ជាក់ថា «ផ្អែកលើបទពិសោធន៍ដ៏ជូរចត់នេះ គណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស៊ីជំរៅ ដើម្បីធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យមានលក្ខណៈល្អ ធានាប្រសិទ្ធភាព ដល់ការបោះឆ្នោតលើកក្រោយៗទៀត កុំឲ្យជាន់ដានប្រវត្តិសាស្ត្រ ។ រាល់បាតុភាពអសកម្ម ត្រូវបានបញ្ចូលទៅក្នុងខ្លឹមសារច្បាប់ ព្រមទាំងមានបញ្ចូល ទៅក្នុងទោសបញ្ញត្តិ ទៀតផង »។

ប្រភព៖ដើមអម្ពិល

https://goo.gl/Wqc4jy

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា