ដើម្បីឲ្យដឹងថា គណបក្សនយោបាយណាមួយ ដែលទទួលបានសំឡេងច្រើនជាងគេ នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់សញ្ញាក្រាហ្វិក នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យបក្សនយោបាយ និងពលរដ្ឋ បានដឹងគ្រប់គ្នា។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បន្ទាប់ពីបញ្ចប់វគ្គខ្លីក្នុងសិក្ខាសាលា សម្រាប់អ្នកព័ត៌មាន នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខគ.ជ.ប នឹងជួបគណបក្សទាំង១២ ដែលបានដាក់បេក្ខភាពរបស់ខ្លួន ក្នុងការប្រកួតប្រជែងបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីពិភាក្សា អំពីការចាប់ពណ៌សញ្ញាក្រាហ្វិក។លោកបញ្ជាក់ថា គ.ជ.ប នឹងអញ្ជើញគណបក្សនយោបាយ ទាំង១២ ដើម្បីមកចាប់ឆ្នោតយកពណ៌ របស់បក្សនីមួយៗ ពីព្រោះគ.ជ.ប ត្រូវរៀបចំជាក្រាហ្វិក។
ប្រភព៖ដើមអម្ពិល