កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលជាបេក្ខនារីលេខរៀងទី១របស់គណបក្សសង្រ្គោះជាតិប្រចាំនៅសង្កាត់អូរចារខេត្តបាត់ដំបង បានប្រកាសថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការតាមដីការកោះហៅជាលើកទីពីរ ។កញ្ញា ស៊ិន ចាន់់ពៅរ៉ូហ្សេត បានថ្លែងបញ្ជាក់ថា កញ្ញា នឹងមិនគេចខ្លួននោះទេ បើទោះបីជាដឹងថា ការចេញដីការកោះហៅជា លើកទីពីរ នៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះជារឿងអយុត្តិធម៌សម្រាប់កញ្ញាក៏ដោយ ហើយបើទោះបីជាដឹងថា ការ
ចូលខ្លួននេះអាចនឹងត្រូវប្រឈមមុខជាមួយការចាប់ខ្លួនក៏ដោយ ក៏កញ្ញានឹងធ្វើដែរ ៖ « នៅថ្ងៃទី២៣ ខែ៥ ចាស់ នៅរយៈ
ពេលតែប៉ុន្មា នថ្ងៃទៀតទេ នាងខ្ញុំនឹងទៅ ឡើងខ្លួនទៅបំភ្លឺតាមដីការកោះហៅរបស់តុលាការលើកទីពីរ » ។
ប្រភព៖VIM