ត្រឡប់ក្រោយ

CNRP ប្រកាសថាមិនខ្ចីតវ៉ា លទ្ធផលបោះឆ្នោត ប៉ុន្តែសុំត្រឹមត្រូវយុត្តិធម៌

 

លោក ប៉ុល ហំម អនុប្រធានគណបក្ស សង្គ្រោះជាតិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ មិនខ្ចីតវ៉ាចំពោះលទ្ធផល បោះឆ្នោតនៅពេលខាងមុខនោះទេ  ប៉ុន្តែលោកសុំឲ្យ ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌    និងកុំឲ្យមានការគៀបសង្កត់ ប្រើប្រាស់សារ៉ុង ប៊ីចេង គៀរគរឲ្យបោះឆ្នោតឲ្យបានហើយ ។ ការអះអាងរបស់អនុប្រធាន គណបក្សប្រឆាំងនេះ ធ្វើឡើងក្នុងជួបសំណេះសំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាល ជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ និងសកម្មជន នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ។លោកបញ្ជាក់ថា «រដ្ឋមន្ត្រីក្រសួងការពារ បានលើកឡើងថា បើមានការតវ៉ារឿងលទ្ធផល បោះឆ្នោតទះបែកមាត់។  ពាក្យនេះមិនមែនថា ឲ្យគណបក្សសង្គ្រោះជាតិនោះទេ  គឺគណបក្សនយោបាយ ណាក៏ដោយ បើចាញ់ហើយបោះឆ្នោតត្រឹមត្រូវតវ៉ាប្រយ័ត្ន គេវាយបាក់ធ្មេញ!  ហើយចាញ់ហើយមិន ចុះចេញពីអំណាច ប្រយ័ត្នឯកឧត្តម វៃបាក់ធ្មេញ ខ្ញុំអត់ដឹងទេ!» ។

ប្រភព៖VIM

https://goo.gl/QcFlrW

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា