ត្រឡប់ក្រោយ

អាដហុក ហាក់​លំបាក​ក្នុង​ការសុំ​ចូលជួប​មន្ត្រី​ខ្លួន ដែល​កំពុង​ជាប់ឃុំ

 

 អស់​រយៈពេល​ជាង​កន្លះ​ខែ​ហើយ សមាគម​អាដហុក បានដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ចូលជួប​មន្ត្រី​របស់ខ្លួន​ទាំង​៤​រូប រួមទាំង​មន្ត្រី​គ​.​ជ​.​ប ១​រូប​ទៀត ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​អាដហុក នោះទេ​។លោក សំ ច័ន្ទ​គា អ្នកនាំពាក្យ​សមាគម​អាដហុក បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ យ៉ាង​ដូច្នេះ តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២0១៧​នេះ​។ពេល​ទៅ​សួរ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​យ៉ាងខ្លី​ថា សំណើ​របស់​សមាគម​អាដហុក ដែល​សុំ​ចូលជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប ពី​ថ្នាក់លើ​នោះទេ​។ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​បញ្ជាក់​នោះទេ ថា​មូល​ហេតុអ្វី បានជា​ថ្នាក់លើ នៅតែ​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​អាដហុក​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក សំ ច័ន្ទ​គា ដដែល​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://thmeythmey.com/?page=detail&id=52579

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា