ត្រឡប់ក្រោយ

គណបក្សខ្មែររួបរួមជាតិ​ បង្ហាញពីគោល នយោបាយ របស់ខ្លួន នៅពេលឈ្នះឆ្នោត

 

 

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួមរួមជាតិ បានបង្ហាញ ពីគោលនយោបាយ អាទិភាពមួយ ចំនួន របស់គណបក្សខ្លួន នៅពេលឈ្នះឆ្នោត ដែលបានសម្រិតសម្រាំង​ សម្រាប់ធ្វើការប្រកួតប្រជែង នៅក្នុង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិនេះឱ្យទទួល បានជោគជ័យ និងជាប្រយោជន៍ បំរើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងប្រទេសជាតិទាំងមូល។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួមរួមជាតិ ថ្លែងនៅក្នុងវេទិកាពិភាក្សា ស្តីពីការប្តេជ្ញាចិត្ត របស់គណ បក្ស នយោបាយដើម្បីឆ្លើយតបបញ្ហា អភិវឌ្ឍមូលដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ នៅភោជនីយ ដ្ឋានទន្លេ បាសាក់ៗ ថា “បើទោះជាគណបក្ស លោកនៅមិនទាន់រឹងមាំក្តីតែ មានឆន្ទៈនឹង ធ្វើកិច្ចការទាំងឡាយ ដែលមើល ឃើញថាវាមានមហន្តរាយសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ឱ្យល្អប្រើសើរឡើងវិញ ក្នុងនោះមានបញ្ហាគ្រឿងញៀន បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងអំពើចោរកម្ម បញ្ហាអសកម្មលើការងារកសិកម្ម និងបញ្ហាសេវាកម្ម បំរើប្រជាពលរដ្ឋជាច្រើនទៀត”។

ប្រភព៖ប្រភព៖ដើមអម្ពិល

https://goo.gl/9KbktX

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា