ត្រឡប់ក្រោយ

CNRPគ្រោងចំណាយថវិកា ជិត៣លានដុល្លារ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត

 

លោក សុន ឆ័យ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) បានអះអាងថា គណបក្សសង្រ្គោះជាតិ គ្រោងចំណាយថវិកា ប្រមាណ៣លានដុល្លារ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២០ឧសភា ដល់២មិថុនាខាងមុខនេះ ។លោក អះអាងទៀតថា ដោយពិនិត្យជាក់ស្តែង ការចំណាយកាន់តែតិច ដូច្នេះអាចនៅត្រឹម ២លាន៥សែនដុល្លារ តែប៉ុណ្ណោះ ។ ក្នុងនោះថវិកាចំនួន ១លាន​៥សែនដុល្លារ គឺមូលដ្ឋានគេផ្តល់ឱ្យ ពោលគឺអ្នកឈរឈ្មោះ ក្រុមប្រឹក្សាឃុំនិងក្រុមប្រឹក្សាស្រុក ខ្លួនឯងជាអ្នកចំណាយ សល់ពីនោះតំណាងរាស្រ្ត ព្រឹទ្ធសភា រដ្ឋសភា ជួយទៅកាន់ខេត្តណា ដែលខ្លួនគ្រប់គ្រង និងក្រៅពីនោះ មានសប្បុរសជន ក៏បានជួយមួយផ្នែកតូចដែរ ។

លោកបន្តថា ការឃោនាលើកនេះ មិនគគ្រឹកគគ្រេងដូចលើកមុន មិនហែរក្បួនវែង ឬទ្រង់ទ្រាយធំ មិនចំណាយលើ សម្ភារៈច្រើនទេ គឺជាលក្ខណៈខ្នាតតូច ដោយមានការចូលរួម ដើរនិងជិះម៉ូតូឬធ្វើនៅទីស្នាក់ការ តែប៉ុណ្ណោះ ដូច្នេះថវិកា២លាន៥សែននេះ អាចគ្រប់គ្រាន់ តាមតម្រូវការ ។

ប្រភព៖ដើមអម្ពិល

https://goo.gl/6rx4ZI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា