ត្រឡប់ក្រោយ

អាជ្ញាធរភ្នំពេញ អនុញ្ញាតឲ្យបក្សនយោបាយ ឃោសនា នៅលើផ្លូវហាមឃាត់

 

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាង គណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យ ឃោសនានៅតាម ផ្លូវសំខាន់ៗក្នុងរាជធានី ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព លើវិថីសំខាន់ដែលមាន ការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន ។  ក្រោយបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រជុំ ភាគីទាំងអស់បានយល់ ព្រមឲ្យតំណាងរបស់ខ្លួន ប្រចាំការរួមគ្នានៅទីបញ្ជាការស្រាល ឬហៅថាក្រុមប្រចាំការ ស្ថិតនៅទីស្នាក់ការ គណៈកម្មាការរៀបចំ បោះឆ្នោតរាជធានីភ្នំពេញ ហៅថា PEC ដើម្បីរួមគ្នាដោះស្រាយ និងសម្រេចលើបញ្ហាណាមួយ ដែលបានកើតឡើង នៅក្នុងយុទ្ធនាការ ស្វែងរកសំឡេងឆ្នោត ។លោកបន្តថា សម្រាប់ការដង្ហែក្បូនឃោសនាវិញ ចំពោះតម្រាយផ្លូវទាំង៩ខ្សែ ដែលសាលារាជធានីភ្នំពេញ ចេញលិខិតផ្ញើទៅ គ.ជ.ប កាលពីពេលថ្មីៗ ដែលហាមមិនឲ្យ ដង្ហែក្បូនឆ្លងកាត់នោះ ក្រោយបញ្ចប់ពិភាក្សាភាគីទាំង២ បានឯកភាពគ្នាដោយអនុញ្ញាត ឲ្យក្បូនបានឆ្លងកាត់នៅពេល ដែលគណបក្សនយោបាយនោះ បានដាក់លិខិតជូនដំណឹង និងលិខិតស្នើសុំទៅ សាលារាជធានីភ្នំពេញជាមុន ។

ប្រភព៖ដើមអម្ពិល

https://goo.gl/4c4hBc

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា