ត្រឡប់ក្រោយ

CPP និង​CNRP ដង្ហែ​ក្បួន​ឃោសនា លក្ខណៈ​ទ្រង់ទ្រាយ​ធំ សម្រាប់​ការឃោសនាបោះឆ្នោត ថ្ងៃ​ដំបូង​

 

គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ក្បួន​ឃោសនា​នយោបាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស សម្រាប់​ការឃោសនា​រក​សន្លឹកឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ​។ គណបក្ស​ទាំងពីរ​អំពាវនាវ​ឲ្យ សកម្មជន និង​អ្នកគាំទ្រ​រៀងៗ​ខ្លួន ប្រកាន់យក​ឥរិយាបទ​អហិង្សា ក្នុងការ​ឃោសនាបោះឆ្នោត​នេះ​។លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា គណបក្ស​លោក​នឹង​រៀបចំ​អង្គ​មិ​ទ្ទិញ​ជួបជុំ​សមាជិក សមាជិកា និង​សកម្មជន នៅតាម​ឃុំ​-​សង្កាត់​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​សម្មិទ្ធផល ដែល​រដ្ឋាភិបាល​សម្រេច​បាន​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក ។ ក្រៅពីនេះ​គណបក្ស​ប្រជាជន ក៏​នឹងមាន​ការរៀបចំ​ដង្ហែ​ក្បួន​ក្នុង​ឃុំ​-​សង្កាត់ ទូទាំងប្រទេស​ផងដែរ ដើម្បី​បំផុសស្មារតី​ឲ្យ​ពលរដ្ឋ​គាំទ្រ​គណបក្ស​។

ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&id=52609

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា