នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានសម្រេចជ្រើសរើសយក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុនគេ ក្នុងថ្ងៃឃោសនារកសន្លឹកឆ្នោត ដំបូងហើយយុទ្ធនាការ ឃោសនារកសន្លឹកឆ្នោតនេះ ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយមានសមាជិកឃុំចូលរួមប្រមាណជិត១ពាន់នាក់។សូមបញ្ជាក់ថា យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ ហើយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ ដោយមានគណបក្សនយោបាយ ចំនួន១២ចូលរួមប្រកួតប្រជែង មានអ្នកបោះឆ្នោតជាង៧លាននាក់ និងអ្នកសង្កេតការណ៍ មកពីបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល ជាតិ-អន្តរជាតិ ប្រមាណជាង១០ម៉ឺននាក់ ៕