ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅថ្ងៃច័ន្ទនេះរួចជាមុនទៅហើយថា គណ បក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមឈ្នះតាំងពីការឃោសនារកសម្លេងឆ្នោត ។
នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ឧសភា ដែលជាយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃទី៣សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ លោក ហ៊ុន សែន លើកឡើងថាប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានមកចូលរួមដង្ហែបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោកយាយ លោកតាមួយចំនួនដែលមិនបានមកក៏បាន
អបអរសាទរសប្បាយរីករាយដោយទឹកមុខស្រស់ថ្លា នៅ តាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែល បានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹង ទំនុកចិត្តយ៉ាង ខ្លាំងបំផុត។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។
ប្រភព៖VIM