មន្រ្តីរបស់រដ្ឋាភិបាលបានចោទប្រកាន់ទៅលើលោក កឹម សុខា ថា កំពុងតែចង់បោកឆ្នាំងបាយរបស់ប្រជាពលរដ្ឋនៅទី
ជនបទចោ លតាមរយៈគម្រោងរំលាយក្រសួងអភវិឌ្ឍន៍ជនបទចោល ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងបែបសោកស្ដាយជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងរំលាយចោលក្រសួងអភិវឌ្ឍន៍ជនបទ
នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត ហើយឈានទៅបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ។លោក ផៃ ស៊ីផាន បញ្ជាក់លើហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា ការលើកឡើងនេះគឺមិន ខុសគ្នាពីយុទ្ធនាការ
បំបែកឆ្នាំងបាយ និងបំផ្លាញជីវភាពកម្មករកម្ពុជា ដែលបានធ្វើឡើងដោយអតីតប្រធានគណបក្សសង្រ្គោះជាតិ (លោក
សម រង្ស៊ី) ដែលបានញុះញុង់កុំអោយអ្នកបណ្តាក់ទុន របស់សហគមន៍បរទេសមកកាន់កម្ពុជា។
ប្រភព៖VIM