ត្រឡប់ក្រោយ

លោក កឹម សុខា ៖ បក្សសង្គ្រោះជាតិ ជាប់ឆ្នោតនឹង បង្ក្រាបគ្រឿងញៀន ឲ្យអស់

 

លោក កឹម សុខា មេបក្សសង្រ្គោះជាតិ បានប្តេជ្ញាថា នឹងបង្ក្រាបគ្រឿងញៀនឲ្យអស់ពី ប្រទេសកម្ពុជា នៅពេលគណបក្សជាប់ឆ្នោតដឹកនាំប្រទេស។ថ្លែងក្នុងយុទ្ធនាការស្វែងរក សន្លឹកឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ក្នុងថ្ងៃទី៣ កាលពីថ្ងៃទី២២ ខែឧសភា នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកកឹម សុខា បានចំអកឲ្យគណបក្សកាន់អំណាច ថា មិនបានបង្ក្រាបគ្រឿងញៀនឲ្យអស់នោះទេ។លោកបញ្ជាក់ថា «បើយើងទទួលសិទ្ធិអំណាចពីប្រជាពលរដ្ឋ  ឲ្យដឹកនាំឃុំ ចៅសង្កាត់នោះមេឃុំ ចៅ សង្កាត់គណបក្សសង្គ្រោះជាតិ  និងបង្ក្រាបគ្រឿងញៀនមិនឲ្យមាននៅក្នុងឃុំ- សង្កាត់ទៀតទេ។ ចង់បានទេបងប្អូន  អត់មានបង្ក្រាបលេងៗទេ។

ប្រភព៖ដើមអម្ពិល

https://goo.gl/Dzxmez

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា