ត្រឡប់ក្រោយ

លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល

 

មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលើកឡើងថា មានមនុស្ស និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងចូលរួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយថា ពួកគេមានការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ក្នុងបទបង្ហាញមួយស្ដីអំពី «បដិវត្តន៍ពណ៌៖  វិនាសកម្មនៃសង្គ្រាម» នៅរដ្ឋសភា នាថ្ងៃទី២៣ឧសភាឆ្នាំ២០១៧ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន ថ្លែងថា មានមនុស្សមួយចំនួនធំចូលរួមក្នុង «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដូចជា អ្នកវិភាគ និងបណ្ដាញសារព័ត៌មានដែលលោកថា គាំទ្រដោយបរទេស ប្រើពាក្យសម្ដីញុះញង់ និងអុចអាលរបស់គណបក្សប្រឆាំង ក្រុមអ្នកតវ៉ាជម្លោះដីធ្លី និងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ រួមទាំងអ្នកឃ្លាំមើលការបោះឆ្នោតជាដើម។លោក​ ឈាង វុន ចោទថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយគាំទ្រចលនាបដិវត្តន៍ទាំងនោះ តាមរយៈវិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថាន Freedom House និងវិទ្យាស្ថាន Open Society Institute។ លោកថា វិទ្យាស្ថានទាំងនេះជាអ្នកផ្ដើមគំនិតនៃការរិះគន់ថា «ទឹកខ្មៅអាចលាងជ្រះ» និងថាកាលពីឆ្នាំ២០១៣ វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសថា «បញ្ជីបោះឆ្នោតមានការក្លែងបន្លំ»

ប្រភព៖ VOD

https://goo.gl/Rl5h98

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា