គ.ជ.ប កំពុងពិភាក្សាជាមួយនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីថ្ងៃឈប់សម្រាកបន្ថែមសំរាប់កម្មករដែលនៅខេត្តឆ្ងាយ ដើម្បីធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានបញ្ជូនអ្នកជំនាញទៅពិគ្រោះពិភាក្សាជាមួយនឹងក្រសួងការងាររួចហើយ ប៉ុន្តែលទ្ធផលមិនទាន់ច្បាស់ទេ ព្រោះត្រូវការពេលបន្តិច។ លោកថានឹងជម្រាបជូនឲ្យដឹងក្នុងសប្តាហ៍នេះ។លោក ហង្ស ពុទ្ធា បញ្ជាក់ថា ត្រូវពិនិត្យលើទិដ្ឋភាពទាំងឡាយ និងទិដ្ឋភាពច្បាប់ក្រោយរបស់គ.ជ.ប ហើយមិនចង់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័នឯកជន និងអនុវត្តការងារដោយមិនមានហេតុផល ដូច្នេះហើយទើបត្រូវពិភាក្សាជាមុនសិន។
ប្រភព៖VOD