ត្រឡប់ក្រោយ

បេក្ខភាពមេឃុំ CNRP លាលែងពីដំណែង ខណៈយុទ្ធនាការ ឃោសនាបោះឆ្នោត កំពុងដំណើរការ

 

 ស្របពេលដែល យុទ្ធនាការ ឃោសនាបោះឆ្នោត កំពុងដំណើរការ និងប្រព្រឹត្តទៅ ដោយប្រក្រតីលោកស្រី ឆិល​ ពៅ ជាបេក្ខជន ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំកុមារាជា ស្រុកបារី ខេត្តតាកែវ ដោយឈរលេខរៀងទី១០ ក្នុងគណបក្សសង្គ្រោះជាតិ (CNRP) បានលាលែងពីដំណែង ដោយអស់ជំនឿ លើគោលការណ៍ ដឹកនាំរបស់គណបក្ស។យោងតាមពាក្យស្នើ សុំលាលែង របស់ លោកស្រី ឆិល​ ពៅ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ​បានឲ្យដឹងថា "កន្លងមកនាងខ្ញុំ ជាបក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ កុមារាជា ស្រុកបាទី ខេត្តតាកែវ ដោយឈរលេខរៀងទី១០ របស់គណបក្សសង្រ្គោះជាតិ  តែពេលនេះ នាងខ្ញុំមិនមាន សមត្ថភាព និងជីវភាពសមស្រប ហើយម្យ៉ាងទៀត នាងខ្ញុំមិនសូវមានជំនឿ លើគោលការណ៍ដឹកនាំ របស់គណបក្ស សង្រ្គោះជាតិទៀតទេ"។

ប្រភព៖ដើមអម្ពិល

https://goo.gl/jJygo4

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា