គណបក្សប្រជាជនកម្ពុជាបានចេញលិខិតស្នើសុំទៅម្ចាស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រនៅកម្ពុជាទាំងអស់ ផ្តល់
វេលាឲ្យបុគ្គលិករបស់ខ្លួន ដើម្បីឱ្យពួកគេទាំងនោះមានឱកាសទៅបោះឆ្នោត ។ក្នុងលិខិតអំពាវនាវរបស់គណបក្សប្រជាជនធ្វើឡើងកាលពីថ្ងៃទី២៣ ឧសភា ម្សិលមិញនេះ បានបញ្ជាក់ថា ការផ្តល់
ពេលវេលាឲ្យបុគ្គលិកបានទៅចូលរួមបោះឆ្នោតពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ គឺជាការចូលរួម
ចំណែកអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។ គិតត្រឹមថ្ងៃទី
២៤ ឧសភា ឆ្នាំ២០១៧ នេះ នៅសល់រយៈពេលត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងចូលមកដល់ហើយ ។
ប្រភព៖VIM