នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧នេះ សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះប្រធានគណបក្ស រាជានិយម ហ៊្វុន ស៊ិនប៉ិច ព្រះអង្គបានយាងចុះ ឃោសនារកសំឡេងឆ្នោត និងបញ្ជ្រាបគោលនយោបាយ ឃុំ-សង្កាត់ ដល់អ្នកគាំទ្រ របបរាជានិយម នៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម ប្រមាណជាង១ពាន់នាក់ ។សូមបញ្ជាក់យុទ្ធនាការ ឃោសនាបោះឆ្នោត ធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៤ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខដែលមាន គណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង និងមានអ្នកសង្កេតការណ៍ មកពីបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជាង១០ម៉ឺននាក់ ផងដែរ ៕
ប្រភព៖ដើមអម្ពិល