ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី ព្រមានលោក កឹម សុខា អំពីការឃោសនាបោះឆ្នោត

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើការព្រមាន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយប្រើពាក្យសំដី ធ្ងន់ទៅកាន់ លោក កឹម សុខា ពាក់ព័ន្ធនឹងការឃោសនា រកសំឡេងឆ្នោត ដែលបានលើកឡើង ដោយប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា ។លោក ហ៊ុន សែន ក្នុងពិធីអញ្ជើញជួប សំណេះសំណាល ជាមួយគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យ គ្រីស្ទសាសនា នៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ថា លោក កឹម សុខា មិនទាន់ដឹងអ្វីផង មកចង់រំលាយក្រសួង អភិវឌ្ឍជនបទ បើចឹងក៏មានសង្រ្គាមលឿនដែរ ។លោកបន្តថា កុំមើលស្រាលសង្រ្គាម ឲ្យសោះអ្នកថា គ្មានអាវុធប៉ុន្តែសំដី របស់អ្នកគឺធ្ងន់ជាងអាវុធ ។

ប្រភព៖ដើមអម្ពិល

https://goo.gl/Mle3RC

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា