ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី៖ បើអាណត្តិទី៦ បក្សប្រឆាំងមិនចូលសភា កៅអីនឹងចែកឲ្យ បក្សផ្សេងហើយ

 

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា នៅក្នុងអាណត្តិទី៦ បើសមាជិកសភា គណបក្សសង្រ្គោះជាតិ មិនចូលប្រជុំសភាទេ កៅអីរបស់បក្សប្រឆាំងនេះ នឹងចែកឲ្យបក្សផ្សេងហើយ ។លោក ហ៊ុន សែន បានថ្លែង ក្នុងពិធីអញ្ជើញជួប សំណេះសំណាល ជាមួយគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យ គ្រីស្ទសាសនា នៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ថា បើបក្សប្រឆាំងចង់ធ្វើសង្រ្គាម សម្តេចកំដរបាន អត់បញ្ហាទេ ។លោកថា លោកបានប្រាប់ទូតអាមេរិកថា សូមកុំសាកល្បងសាកកំលាំងឲ្យសោះ កុំលេងល្បែងបដិវត្តន៍ពណ៌ លទ្ធផលឆ្នោតត្រូវទទួលស្គាល់ទៅ ។

ប្រភព៖ដើមអម្ពិល

https://goo.gl/tXscVk

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា