ត្រឡប់ក្រោយ

គ​.​ជ​.​ប ព្រមាន​ចាត់វិធានការ​លើ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក បើ​មិន​បញ្ឈប់​ការស្ទង់មតិ​អំពី​គណបក្ស

 

 

 គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីអំពាវនាវ ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ការស្ទង់មតិ អំពី​ប្រជាប្រិយភាព​នៃ​គណបក្សនយោបាយ​។  គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កណា​ម្នាក់ មិន​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ​។

សេចក្តីអំពាវនាវ​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប សូម​អំពាវនាវ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការស្ទង់មតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជៀសវាង​កុំ​ឲ្យ​មហាជន ភាន់ច្រឡំ​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ ប៉ុន្តែ បើ​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ​ទៀត គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា